នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោក ចាន់ រស្មី អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តចូលរួមកិច្ចប្រជុំស្តីពីការពិនិត្យលើវឌ្ឍនភាពនៃការរៀបចំក្របខ័ណ្ឌឯកសារគោលនយោបាយ យុទ្ធសាស្រ្តសំខាន់ៗក្រោមកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណ: ដើម្បីជាធាតុចូលក្នុងរបាយការណ៍តាមដានវាយតម្លៃប្រចាំឆ្នាំ២០២៤នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:ដំណាក់កាលទី៤ ។ ក្រោមអធិបតីភាពឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅសណ្ឋាគារ Rafle ,រាជធានីភ្នំពេញ ។